ติดต่อลงโฆษณา racingweb@gmail.com

ผู้เขียน หัวข้อ: Pogba អាច​នឹង​មិន​បាន​លេង World Cup  (อ่าน 828 ครั้ง)

0 สมาชิก และ 1 บุคคลทั่วไป กำลังดูหัวข้อนี้

ออฟไลน์ dykh

  • New Member
  • *
  • กระทู้: 17
    • ดูรายละเอียด


Paul Pogba នឹង​សម្រាក​រយៈពេល​វែង បន្ទាប់​ពី​ក្លឹប Juventus ប្រកាស​ថា គេ​នឹង​ត្រូវ​វះ​កាត់​បញ្ហា​របួស​ជង្គង់។

Pogba បាន​ត្រឡប់​មក​កាន់ Juventus វិញ​ក្នុង​រដូវ​ក្ដៅ​នេះ ក្រោយ​ចាកចេញ​ពី Manchester United ប៉ុន្តែ​បាន​មាន​បញ្ហា​របួស​ជង្គង់​អំឡុង​ពេល​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​ថ្មី។ អ្នក​ចាត់​ការ​របស់ Juventus លោក Max Allegri បាន​បញ្ជាក់​ថា Pogba នឹង​មិន​អាច​​ចូល​លេង​ឲ្យ​ក្រុម​រហូត​ដល់​ខែ​មករា​ឯណោះ។ កីឡាករ​សញ្ជាតិ​បារាំង​​បាន​ត្រឡប់​ចូល​ហ្វឹកហាត់​​ជា​លើក​ទី​ពីរ​កាល​ពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​​មិន​អាច​ហាត់​ដល់​ចប់​បាន​ទេ។ “កាល​​ពី​ព្រឹក​មិញ Paul Pogba បាន​មក​ហាត់​ជា​លើក​ទី​ពីរ ប៉ុន្តែ​ក៏​ឈប់​ទៅ​វិញ ហើយ​​​បន្ទាប់​មក​ត្រូវ​បាន​សម្រេច​ចិត្ត​ថា គេ​ត្រូវ​វះ​កាត់​។ ពួក​យើង​នឹង​​អនុញ្ញាត​ឲ្យ​គេ​ត្រឡប់​មក​វិញ​នៅ​ខែ​មករា”។ សម្ដី លោក Max Allegri។ នេះ​មាន​ន័យ​ថា Pogba អាច​នឹង​មិន​បាន​​បង្ហាញ​ខ្លួន​ឲ្យ​​ជម្រើស​ជាតិ​បារាំង​ក្នុង​ព្រឹត្តិការណ៍ World Cup នា​ប្រទេស​កាតា ដែល​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ ធ្នូ៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ